ភ្នំពេញ៖ ជនសង្ស័យចំនួន ៧១នាក់ (ស្រី៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៧១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៥៤នាក់ (ស្រី៣នាក់) និងប្រើប្រាស់ ១៧នាក់ (ស្រី០នាក់) ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៩ ខែសីហា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ៣៣,១៦ក្រាម និង៦០កញ្ចប់តូច។
+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៧,៨៣ក្រាម។ ២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់ ចាប់យកIce ១,១៧ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២៦នាក់ ចាប់យកIce ១៩កញ្ចប់តូច។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៨,២៩ក្រាម។ ៥ / កណ្ដាល៖ ជួញដូរ ៤ករណី ឃាត់ ១០នាក់ ចាប់យកIce ២០កញ្ចប់តូច។ ៦ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១២,១៧ក្រាម។ ៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ៣,៧០ក្រាម។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២១កញ្ចប់តូច៕