ថ្ងៃទី២ក្នុងឱកាស ឈប់សម្រាករយៈពេលវែង មានភ្ញៀវទេសចរ ជាង២៧ម៉ឺននាក់ ដើរលេងកម្សាន្ត

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថាក្នុងថ្ងៃទីពីរ នាឱកាស ឈប់សម្រាក សងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញ ដើរទស្សនាកម្សាន្ត នៅទូទាំងប្រទេសចំនួន ២៧៧,០៧៨នាក់ កើនឡើង១៨.៧៥% ធៀបនឹងថ្ងៃដំបូងក្នុងនោះខេត្តសៀមរាប និងខេត្តកំពតមានអ្នកទៅលេងច្រើនជាងគេ។

យោងតាមស្ថិតិ ភ្ញៀវជាតិនិងអន្តរជាតិ សម្រាប់ថ្ងៃទី១៨ ខែ សីហា បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវ សរុបមានចំនួនសរុប២៧៧,០៧៨នាក់នេះ មានភ្ញៀវជាតិមានចំនួន ២៧៧,៦៤៩នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ,៧៧០នាក់។

គោលដៅទេសចរណ៍ សំខាន់ៗមួយចំនួន ដែលប្រជាពលរដ្ឋ សម្រុកទៅដើរ លេងរួមមាន៖

* ខេត្តសៀមរាបមានចំនួន ៤៤,៣៦៤នាក់

* ខេត្តកំពតមានចំនួន ៣៩,៩៨៣នាក់

* ខេត្តបាត់ដំបងមានចំនួន ២៦,៩៨៧នាក់

* ខេត្តកែបមានចំនួន ២៣,២២៩នាក់

* ខេត្តព្រះសីហនុមានចំនួន ២៣,១៤៩នាក់

* ខេត្តរតនគិរីមានចំនួន ១៤,២៩៤នាក់

* ខេត្តព្រះវិហារមានចំនួន ១២,៤៣០នាក់

* ខេត្តមណ្ឌលគិរីមានចំនួន ១០,២៥៤នាក់៕