ភ្នំពេញ៖ចាត់ទុកជាដំណឹងដ៏ល្អមួយ សម្រាប់ប្រទេសកម្ពុជា ដែលក្រសួងសុខាភិបាល កាលពីថ្ងៃម្សិលមិញ បានព្យាបាលអ្នកជំងឺកូវីដ១៩ ជាជនជាតិខ្មែរ៦នាក់ និងចិន៧នាក់ជាសះស្បើយ ខណៈ៥ថ្ងៃជាប់ៗ គ្នាមកហើយគ្មាន អ្នកឆ្លងថ្មីឡើយ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ
បានឲ្យដឹងថា ករណីជាសះស្បើយ ចំនួន១៣នាក់នោះរួមមាន៖
១៖ ករណីជនជាតិខ្មែរ ជាសះស្បើយចំនួន៦នាក់៖
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃគុប សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
* បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មានអាសយដ្ឋាននៅភូមិ ព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
* បុរសជនជាតិខ្មែរអាយុ ២៥ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
* បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកក់ ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
បុរសទាំង៥នាក់ខាងលើ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌល សុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
* ស្ត្រីជនជាតិខ្មែរអាយុ៤៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពី សហរដ្ឋអាមេរិក បានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
២៖ ករណីជនជាតិចិន ជាសះស្បើយចំនួន៧នាក់៖
* ស្ត្រីអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសអាយុ ៣០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ
* បុរសអាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
* បុរសអាយុ ២៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសអាយុ ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ
* បុរសអាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅខេត្តព្រះសីហនុ
បុរស-ស្ត្រីជនជាតិចិនទាំង ៧នាក់ខាងលើ ជាអ្នកដែលបានធ្វើដំណើរ មកពីប្រទេសហ្វីលីពីន តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបាន លទ្ធផលតេស្ត អវិជ្ជមានវីរុសកូរីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ កម្ពុជា បានរកឃើញអ្នកមាន វីរុសកូវីដ-១៩ មានចំនួនសរុប២៧៣នាក់ ក្នុងនោះចំនួនអ្នកព្យាបាល ជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាល មានចំនួនសរុប២២នាក់៕