ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ របួសធ្ងន់ ៩នាក់ (ស្រី០នាក់) និងរបួសស្រាល៣នាក់ (ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ១៨នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១២លើក ៕