ថ្ងៃ១៧ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ៥​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ១៦​នាក់​

0

ភ្នំពេញ​៖​ ជនសង្ស័យ​ចំនួន ​១៦នាក់ ​(​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន​ ៥ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ១៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​៣​នាក់​ (​ស្រី​១​នាក់​)​ និង​ប្រើប្រាស់​ ១៣​នាក់​ (​ស្រី​០​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១៧​ ខែសីហា​ រួម​មាន​ ៖​ មេតំហ្វេតាមីន(Ice) = ២,៩៥ក្រាម និង៣កញ្ចប់តូច ។

+​លទ្ធផល​ខាងលើ ៦អង្គភាព​បាន​ចូលរួម​បង្ក្រាប៖​

-​នគរបាល​ជាតិ ៦​អង្គភាព​៖​ ១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ។ ២ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច ។ ៣ / មណ្ឌលគីរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច ។ ៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ។ ៥ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ។ ៦ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៩៥ក្រាម ៕