ចប់បាត់! ទៅលេងម៉េចសប្បាយទៅ បើរមណីយដ្ឋាន​ ឋានសួគ៌​បូកគោ ហាមរឿងនេះ…

0

ភ្នំពេញ៖ គណៈគ្រប់គ្រងនៃសណ្ឋាគារ ​ឋានសួគ៌​សុខា បានសម្រេចមិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិទាំងអស់ ​យក​ម្ហូបអាហារទៅទទួលទាន និង​ឈប់​សម្រាក​លំហែកាយ​ នៅ​តាមដងវិថី​ឡើង​លើ​ភ្នំ​បូកគោ ដោយហេតុថាក្រុមហ៊ុន​ កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរ នឹងបញ្ហាប្រមូលសំរាម ។​

យោងតាមសេចក្ដីជូនដំណឹង របស់គណៈគ្រប់គ្រងសណ្ឋាគារ ឋានសួគ៌​សុខា កាលពីថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនប្រឈមមុខយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រមូលសម្រាមដែលមានក្លិនស្អុយ ឆ្អេះឆ្អាប រាយរយគីឡូ និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសរាល់ថ្ងៃចុងសប្ដាហ៍ ។

គណៈគ្រប់គ្រងបន្តថា អាស្រ័យហេតុនេះ ក្រុមហ៊ុនសូមអធ្យាស្រ័យ និងសុំការយោគយល់ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ថា ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនចាប់ផ្ដើមរឹតបន្តឹង លើការគ្រប់គ្រងបរិស្ថានដូចខាងក្រោម៖

១.មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ យកម្ហូបអាហារ ឡើងលើភ្នំបូកគោទៀតឡើយ ។

២.មិនអនុញ្ញាតឲ្យទទួលទាន ម្ហូបអាហារ នៅតាមដងវិថី និងទីសំរាកលំហែរសាធារណៈនានា នៅលើភ្នំបូកគោ ៕