បិទក្លឹបឌីស្កូ ពេលរាត្រី១០ទីតាំង នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ដែលល្មើសកិច្ចសន្យា (Video)

0

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទអាជីវកម្ម ភោជនីដ្ឋាន បើកពេលរាត្រី មួយចំនួន ១០ទីតាំង ក្នុងផ្សារហ្គោលឌែន សូរិយាម៉ល និង អប់រំណែនាំចំនួន ១ទីតាំង បន្ទាប់ពី ល្មើសនឹងកិច្ចសន្យាអប់រំណែនាំរបស់អាជ្ញាធរខណ្ឌនិងមិនស្ដាប់ការវិធានណែនាំឲ្យក្រសួងសុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩។

រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមគោលកាណ៍ ដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃច័ន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០១,០០ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារ ចម្រុះធ្វេីការចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ​ (KTV)  ក្លឹបឌីស្កូ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមមាន ភោជនីយដ្ឋាន យីហោ ហេភីណេសស្ថិតនៅសង្កាត់បឹងរាំង បានកែប្រែពីខារ៉ាអូខេ មកបេីកអាជីវកម្មភោជនីយដ្ឋានវិញ និងបានសម្រេចបិទអាជីវកម្មភោជនីយដ្ឋាន ចំនួន ១០ទីតាំង ជាក្លឹបឌីស្កូ ស្ថិតនៅក្នុងផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មីទី៣ ក្រុមការងារបានធ្វើកំណត់ហេតុ ផ្អាកអាជីកម្មជាបណ្តោះអាសន្ននិងដកហូតឧបករណ៍សម្រាប់ចាក់បំពងសំលេង ព្រមទាំងបានធ្វើការឃាត់ម្ចាស់ទីតាំង យកទៅធ្វើកិច្ចសន្យាអប់រំណែនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ដោយមូលហេតុនៃការចុះបិទ ដូចខាងក្រោម៖

មិនអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ពីការបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ដោយមិនរក្សាគម្លាតសង្គម .៥ម ទៅ.០០ម

ចាក់សម្លេងលឺខ្លាំងៗ បង្កអោយបាត់បង់ សណ្តាប់ធ្នាប់ និង ប៉ះពាល់ដល់ការស្នាក់នៅ របស់ប្រជាពលរដ្ឋ នៅពេលយប់

មិនគោរពតាមកាណែនាំ និង កិច្ចសន្យារបស់អាជ្ញាធរខណ្ឌចំនួន ០៣លើក និង បង្កអោយកកស្ទះចរាចរណ៍ ជាប្រចាំនៅបណ្តោយផ្លូវលេខ៥១ (ការឈប់ចតគ្មានសណ្តាប់ធ្នាប់)

ជាលទ្ធផល៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្រេចបិទភោជនីយដ្ឋានចំនួន ១០ទីតាំងចាប់ពីពេលនេះតទៅ