ពេល នាយករដ្ឋមន្រ្តីទៅវាយកូនគោល អង្គរក្ស ត្រូវក្រោកនៅម៉ោង៣ឬ៤ទៀបភ្លឺ ដើម្បីរាវមីន (Video)

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា នៅពេលសម្ដេចអញ្ជើញ ទៅវាយកូនគោលអង្គរក្ស របស់សម្ដេចត្រូវនាំគ្នា ក្រោកនៅម៉ោង៣ឬ៤ទៀបភ្លឺ ដើម្បីរាវមីននិងគ្រឿងផ្ទុះផ្សេងៗ ដើម្បីបង្ការការប៉ុនប៉ង ធ្វើភេរវកម្មមកលើរូបសម្ដេច។

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពី

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់«ពេលដែលខ្ញុំមកវាយកូនគោលអង្គរក្សត្រូវបញ្ជូនមកមុនហើយម៉ោង៣៤ភ្លឺគ្នាចាប់ផ្ដើមរាវមីន តាមតារាងកូនគោលហ្នឹងទៀតក្រែងមានបញ្ហាភេរវកម្មកើតឡើង»

ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កូនប្រុសទាំង៣នាក់របស់សម្ដេចរួមមានលោក ហ៊ុន ម៉ាណែត លោកហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី  សុទ្ធតែចេះវាយកូនគោលទាំងអស់គ្នា៕