នាយករដ្ឋមន្ត្រី នឹងស្នើ UN ឲ្យពន្យារពេលបញ្ជូន កងទ័ពមួកខៀវ មកកម្ពុជាវិញ (Video)

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្ដេចនឹងស្នើសុំទៅកាន់ អង្គការសហប្រជាជាតិ (UN) ឲ្យពន្យារពេលផ្លាស់ប្ដូរកងទ័ពមួកខៀវ ដែល​កំពុង​បំពេញបេសកកម្ម​ ស្វែងរក​សន្តិភាព​នៅក្រៅ​ប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា នៅព្រឹកថ្ងៃទី១៦ សីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅពេល​ខាងមុខ កងកម្លាំង​មួកខៀវកម្ពុជាចំនួន ៤០០​នាក់ នឹងត្រូវ​ផ្លាស់ប្តូរ បញ្ហានេះកម្ពុជាបានស្នើ​ទៅ​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សុំ​ឲ្យពន្យារពេល​ការផ្លាស់ប្តូរ​ កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​កំពុង​បំពេញ បេសកកម្ម​ស្វែងរក​សន្តិភាព​ នៅបណ្ដា​ប្រទេសនានាដូចជា ​ម៉ាលី លី​បង់ អាហ្វ្រិក​កណ្តាល ​និងស៊ូដង់ជាដើម ។

សម្ដេចបន្ថែមថា កន្លងមកក្នុងចំណោមកងទ័ពមួកខៀវ ៨០នាក់ ដែលបានបញ្ចប់បេសកកម្ម រក្សាសន្តិភាពនៅក្រៅប្រទេស មានទ័ពខៀវ ៩នាក់ឆ្លងកូវីដ១៩ ។ សម្ដេចថា បន្ទាប់ពីបានដាក់ពួកគាត់ ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃហើយ ក៏ឲ្យត្រឡប់ទៅផ្ទះវិញ ក៏ស្រាប់តែមានករណីកើតជំងឺកូវីដ១៩ លើ​កងទ័ព​មួក​ខៀវ​ជានារីម្នាក់ នៅ​ខេត្តកណ្តាល ជាហេតុនាំ​ឲ្យ​មានការហៅ​ កងទ័ព​មួក​ខៀវ​ដទៃទៀត ដែលជា​អ្នករួមដំណើរជាមួយ វិល​មក​ធ្វើ​ច​ត្តា​ឡី​ស័ក វិញ​ជាបន្ទាន់ផងដែរ​ ៕