សម្ដេចតេជោបន្ត អំពាវនាវឲ្យប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ១៩ និងគោរពច្បាប់ចរាចរណ៍

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ បានផ្ញើរសារអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព កុំអោយឆ្លងជំងឺកូវីដ១៩ ហើយជាពិសេសគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមរំលឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតអោយមន្រ្តីរាជការ ទាំងអស់ឈប់សម្រាករយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជាការសងទៅនឹងការឈប់ ពិធីបុណ្យចូលឆ្នាំនាពេលកន្លងមក។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ សីហា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា សូមជូនពរបងប្អូនជនរួមជាតិ និងមន្រ្តីរាជការបានសម្រាក សប្បាយរីករាយ ជួបជុំក្រុមគ្រួសារ និងសុខសប្បាយក្នុងការធ្វើដំណើរ ទៅកាន់ទីរមណីយដ្ឋាន ជិតឆ្ងាយទូទាំងប្រទេស។

សម្ដេចបញ្ជាក់ថា «ទន្ទឹមនឹងនះដែរ សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ១៩ ហើយសូមបើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថាគិតត្រឹមម៉ោង ១២ ថ្ងៃទី១៥ សីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន២៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២២៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៤៤នាក់ និងគ្មានអ្នកស្លាប់៕