អគ្គីភ័យឆាបឆេះ រោងចក្រមួយកន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស យ៉ាងសន្ធោសន្ធៅ

0

ភ្នំពេញ៖នៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ អគ្គិភ័យ បានឆាបឆេះរាលយ៉ាងសន្ធោរសន្ធៅ ក្នុងរោងចក្រ អាណាទ្បិចអេនេជី (ផលិតសូទ្បា) មួយកន្លែង ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតំបន់សេដ្ឋកិច្ចពិសេស។យោងតាមកងពលតូចលេខ៧០បានឲ្យដឹងថា កម្លាំង អន្តរាគមន៍ពន្លត់អគ្គិភ័យនេះ មានការចូលរួមសហការពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ ការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ របស់តំបន់សេដ្ឋកិច្ចពិសេស បញ្ជាការដ្ឋានកងទ័ពពិសេស៩១១ និងអង្គភាពផ្សេងៗទៀត បានរលត់១០០% នៅម៉ោង១១:៥០នាទីព្រឹក ។

សូមជម្រាបថា ក្រុមពន្លត់អគ្គិភ័យ៧១១ របស់កងពលតូចលេខ៧០ ចំនួន១៥នាក់ ក្នុងប្រតិបត្តិការ សង្រ្គោះ នៅថ្ងៃ នេះក៏មាននារី៨នាក់ផងដែរ ៕