ឈប់សម្រាក ៥ថ្ងៃ៖ ប្រមុខការពារជាតិ អំពាវនាវឱ្យកងទ័ព និងប្រជាពលរដ្ឋទាំងអស់ ការពារពីជំងឺកូវីដ១៩ ជាពិសេសគោរពច្បាប់ចរាចរណ៍

0

ភ្នំពេញ៖ ក្នុងឱកាសឈប់សម្រាករយៈពេល៥ថ្ងៃខាងមុខនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវដល់កងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ការពារកុំឱ្យឆ្លង មេរោគកូវីដ-១៩ ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា «ក្នុងឱកាសឈប់សម្រាកពីថ្ងៃទី១៧-២១ ខែសីហា ខាងមុខនេះ សូមបងប្អូនកងទ័ព ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តរក្សាភាពប្រុងប្រយ័ត្នខ្ពស់ ការពារកុំឱ្យឆ្លង មេរោគកូវីដ-១៩ ជាពិសេស ត្រូវគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។»

សូមបញ្ជាក់ថាគិតត្រឹមម៉ោង ១២ ថ្ងៃទី១៥ សីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន២៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន២២៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចំនួន៤៤នាក់ និងគ្មានអ្នកស្លាប់៕