ទីបំផុត! បុរសជួញដូរ​គ្រឿងញៀន​ ឆ្លងដែន​ជិត​ ២០០​គីឡូក្រាម​ ត្រូវតុលាការសម្រេច​ឃុំខ្លួន (Video)

0

ភ្នំពេញ៖ កាលពី​ថ្ងៃ​១០ ខែសីហា ឆ្នាំ​២០២០ តុលាការ​បានសម្រេច​ឃុំខ្លួន​ ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ តែ ម៉េង​ហួត ហៅ ម៉េង​ចាយ ឬ ម៉ែង​ចៃ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​អ្នកបកប្រែ​ភាសា​ចិន​ឲ្យ​ថៅកែ និង​ជា​អ្នកគ្រប់គ្រង​ឃ្លាំង​ដែល​រក្សាទុក​ ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន និង​ពុម្ព​អុក​គ្រាប់​ថ្នាំញៀន ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការ បង្ក្រាប​គ្រឿងញៀន​ដ៏​ធំ​មួយ​កាលពី​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០២០ ក្រោម​បទបញ្ជា​ផ្ទាល់​ពី ​នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ហើយ​នាយកដ្ឋាន​នគរបាល​ក​ណ្តា​ល​សន្តិសុខ បាន​បើក​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ករណី​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ខុសច្បាប់​បម្រុង​នាំ​ចេញទៅ​បរទេសចំនួន ១៨៥.០២​គីឡូក្រាម និង​សារ​ធាតុគីមី​ផ្សំ​សម្រាប់ ​ផលិត​គ្រឿងញៀន​ប្រមាណ ៣​តោន ព្រមជាមួយ​ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន និង​ពុម្ព​អុក​គ្រាប់​ថ្នាំញៀន​ខាងលើ ៕