ភ្នំពេញ៖ ភ្លៀងមួយធំយ៉ាងគំហុក នៅថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០២០នេះបណ្ដាលឲ្យ ខេត្តព្រះសីហនុ រងការជន់លិចទឹកភ្លៀង ស្ទើរទូទាំងក្រុង ក្នុងនោះផ្ទះប្រជាពលរដ្ឋខ្លះលិចជិតពាក់កណ្ដាលផ្ទះចំណែកផ្លូវមួយចំនួន លិចសឹងធ្វើដំណើរ មិនកើតទៀតផង ។
យោងតាម គេហទំព័រហ្វេសប៊ុក របស់លោក ជុំ ភារម្យ អ្នកកាសែតជើងចាស់ ប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថាពេលនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននិងកំពុងចុះពិនិត្យ និងដោះស្រាយជាបន្ទាន់ផងដែរ ៕










