ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះផ្អាកសកម្មភាពសណ្ឋាគារ វិន សិនណេស ស្ថិតនៅផ្លូវណតប្រ៊ីត ក្រុមទី៥ ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយផ្អាកការទទួលភ្ញៀវ ចាប់ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០ និងតម្រូវអោយម្ចាស់ទីតាំង ធ្វើការស្នើសុំច្បាប់ទីតាំងថ្មី ។
យោងតាមស្នងការនគរបាល រាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទី ដោយមានការឯកភាពពីលោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា តំណាងលោក អភិបាល ខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ លោកវរៈសេនីយ៍ឯក ជា ចិត្រ្តា នាយការិយាល័យអនុវត្តន៍នីតិវិធី នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ៕