ក្រោយឃាត់ខ្លួន ជនជាតិចិន៦នាក់ ទៅសួរនាំ, ការស៊ើបអង្កេតបឋម បង្ហាញថា ស្ត្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារ ជាករណីចាប់ជំរិតទារប្រាក់

0

ភ្នំពេញ៖ តាមការស៊ើបអង្កេតបឋម បានឲ្យដឹងថា ករណីមនុស្សធ្លាក់ ពីលើអគារជាន់ទី៦ ស្ថិតនៅសណ្ឋាគាររំដួលមានទីតាំងស្ថិត នៅចំណុចអគារលេខ៦៥ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ អាចជាករណីជំរិតទារប្រាក់ ។

សូមមរំលឹកថានៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះមានករណី ស្ត្រីជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ Rumduol Grand Hote ជាន់ទី៥ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថាបន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យ ចំនួន ៦នាក់ យកទៅធ្វើការសាកសួរយ៉ាងល្អិតល្អន់ពីកម្លាំងជំនាញ ជាលទ្ធផលយើងបានរកឃើញ ជនសង្ស័យចំនួន ០៣នាក់ ដែលបានប្រព្រឹត្តបទល្មើស បង្ខាំងមនុស្សធ្វើទារុណកម្ម ជំរិតយកប្រាក់ ទៅលើមនុស្សចំនួន ០២នាក់ ប្រុស ០១នាក់ និង ស្រី ០១នាក់ ជាជនជាតិចិន។

ចំពោះមុខមន្ត្រីជំនាញ កំពុងប្រើប្រាស់វិធានការ បន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃសភាពការណ៍រឿងនេះ ៕