Home សង្គម ស្ត្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារជាន់ទី៥ សង្ស័យជាករណីចាប់ជំរិត

ស្ត្រីជនជាតិចិនម្នាក់ ធ្លាក់ពីលើសណ្ឋាគារជាន់ទី៥ សង្ស័យជាករណីចាប់ជំរិត

0

ភ្នំពេញ៖ ស្ត្រីជនជាតិចិនម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ Rumduol Grand Hote ជាន់ទី៥ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមការសន្និដ្ឋានជំហានដំបូង សង្ស័យជាករណីចាប់ជំរិត ខណៈក្រោយហេតុការណ៍សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិដូចគ្នាចំនួន ៤នាក់ ដើម្បីយកមកសួរនាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ៥៖៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ គេបានឃើញស្ត្រីជនជាតិខាងលើ រួមជាមួយនឹងបុរសជនជាតិចិន ២នាក់ទៀត នាំស្ត្រីជនជាតិចិនចូល ក្នុងសណ្ឋាគារខាងលើ ដោយមានការទាញប្រតាយប្រតប់គ្នា ជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមក ក្នុងសណ្ឋាគារតែម្តង។ លុះក្រោយមកគេឃើញ ស្ត្រីជនជាតិចិនម្នាក់ យកភួយចងសម្រូតចុះពីបន្ទប់ជាន់ទី៥ នៃសណ្ឋាគារ Rumduol Grand Hote គេចខ្លួន ចៃដន្យរបូតធ្លាក់រងរបួសធ្ងន់ ៕

Previous articleI​n​t​e​r M​i​a​m​i រ​ប​ស់​លោ​ក B​e​c​k​h​a​m កំ​ពុ​ង​ច​រ​ចា​សុំ​ទិ​ញ M​a​t​u​i​d​i ពី J​u​v​e​n​t​u​s
Next articleក្រុមហ៊ុន Apple រងការចោទប្រកាន់ថា បានប្រើកម្មវិធីទីផ្សារ App Store ដោយពុំមានតម្លាភាព