ថ្ងៃ១០ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២០​ករណី​ ​ឃាត់ខ្លួន​ជនសង្ស័យ​ ៣២​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៣២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ២០​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១០ ខែសីហា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៣២​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២០​នាក់ និង​ប្រើប្រាស់ ១២​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១០ ខែសីហា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១៤,៨១​ក្រាម និង​១៣​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៦​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញដូរ ៦​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ៤​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ១២,២៧​ក្រាម​។​ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,៣៦​ក្រាម​។​ ៣ / កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១២​កញ្ចប់​តូច​។​ ៤ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់ ចាប់យក​Ice ០,៤០​ក្រាម​។​ ៥ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,២៣​ក្រាម​។​ ៦ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​

​-កងរាជអាវុធហត្ថ ១​អង្គភាព៖​ ១ / ព្រះសីហនុ​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១,៥៥​ក្រាម ៕