ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់ (ស្រី២នាក់) បានស្លាប់ របួសធ្ងន់ ១២នាក់ (ស្រី៣នាក់) និងរបួសស្រាល ១២នាក់ (ស្រី៨នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន ២៩នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ១២លើក ៕