ប្តីចិត្តអប្រិយ ផឹកស្រាស្រវឹងកើតចិត្តប្រចណ្ឌ ទាញយកព្រនង់ឫស្សី វាយក្បាលប្រពន្ធស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ ដោយសារភ្លើងប្រចណ្ឌ និងមានសុរាក្នុងខ្លួនធ្វើឲ្យ ប្តីហ៊ានយកព្រនង់ឫស្សី វាយប្រពន្ធបណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ។ ករណីឃាតកម្មខាងលើ បានកើតឡើងកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិល័ក្ខរាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍ របស់នគរបាលខេត្តបានឲ្យដឹងថា សង្ស័យឈ្មោះ ប៉ា រ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ បានយកព្រនុងឫស្សីវាយទៅលើឈ្មោះ ម៉ៅ ណេន ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធចំក្បាលផ្នែកខាងក្រោយ បណ្តាលអោយស្លាប់។ទាំងពីរនាក់មានទីលំនៅ ក្នុងភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបន្តថា ជនសង្ស័យក្រោយពី ប្រព្រឹត្តបទល្មើសរួច បានរត់គេចខ្លួនបាត់។ មូលហេតុផឹកស្រាស្រវឹង ប្រចណ្ឌប្រពន្ធ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវស្វែងរក ចាប់ខ្លួនជនសង្ស័យ និងបង្ករសុំណុំរឿងចាត់ការតាមនីតិវិធី ៕