ភ្នំពេញ៖ ក្រសួងសាធារណការ និងដកជញ្ជូន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ការដ្ឋានសាងសង់ ស្ថានីយ៍បូមទឹកទួលសំពៅ សម្រេចសាងសង់បាន ៩៨% ហើយស្ថានីយ៍បូមទឹកមួយនេះ ក៏នឹងដាក់ឲ្យដំណើរការ បូមទឹកនាចុងសប្តាហ៍នេះផងដែរ ។
យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ បានសរសេរថា «ការដ្ឋានសាងសង់ស្ថានី យ៍បូមទឹកទួលសំពៅ នឹងដាក់ឲ្យដំណើរការ បូមទឹកចុងសប្តាហ៍នេះ។ គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ការដ្ឋាននេះ សម្រេចសាងសង់បាន ៩៨% ដែលមានម៉ូទ័របូមទឹកទំហំ ១ម៉ែត្រ ចំនួន ៤គ្រឿង មានសមត្ថភាពបូមទឹកបន្ថែម ១២ម៉ែត្រគូបក្នុង១វិនាទី ធ្វើអោយសមត្ថភាពបូមទឹកថ្មីសរុប ១៧ម៉ែត្រក្នុង១វិនាទី សម្រាប់ដោះស្រាយបញ្ហាទឹកលិច នៅភូមិសាស្ត្រក្នុងខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល» ។




