ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាប និងឃាត់រថយន្តចំនួន ១គ្រឿង ម៉ាក Sienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 ដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២នឹង២៧នាទីទៀបភ្លឺ។
ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានឆែកឆេររកឃើញគ្រឿងក្នុង ជ្រូកខូចគុណភាពចំនួន ៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម។ ក្នុងនោះរួមមាន៖ត្រចៀកជ្រូកចំនួន ១កេស ស្មើនឹង ៣៤គីឡូក្រាម ពោះជ្រូកចំនួន ២កេស ស្មើនឹង ៦៨គីឡូក្រាម អណ្តាតជ្រូកចំនួន ១កេស ស្មើនឹង ៣៤គីឡូក្រាម ។
ចំពោះវត្ថុតាងសមត្ថកិច្ចសហការជាមួយ មន្ត្រីនៃមន្ទីរផលិតកម្ម និងបសុព្យាបាលសត្វខេត្ត ធ្វើការដុតកម្ទេចចោល ហើយមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យ សមត្ថកិច្ចចម្រុះបានប្រគល់ អោយទៅមន្ត្រីជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕



