ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ របួសធ្ងន់ ៩នាក់ និងរបួសស្រាល ៥នាក់ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ១១លើក ៕