ថ្ងៃ៩ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​២១ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ៤២​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៤២​នាក់ ​(​ស្រី២នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ២១​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៩ ខែសីហា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ៤២នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ២៤​នាក់ និង​ប្រើប្រាស់១៨​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​០៩ ខែសីហា រួមមាន ៖-មេតំហ្វេតាមីន(Ice) = ២៥,៣៥ក្រាម និង១៦កញ្ចប់តូច
-កេតាមីន = ៣៣,២០ក្រាម
-អ៊ិចស្តាស៊ី = ៧,៥០ក្រាម។

+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាលជាតិ ៩អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១០,២២ក្រាម។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,០៦ក្រាម។ ៥ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៤៤ក្រាម។ ៦ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,២០ក្រាម កេតាមីន ៣៣,២ក្រាម និងអ៊ិចស្តាស៊ី ៧,៥០ក្រាម។ ៧ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦០ក្រាម។ ៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១០កញ្ចប់តូច។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៦កញ្ចប់តូច។

-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / មណ្ឌលគីរី៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៨,៤២ក្រាម។ ២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤២ក្រាម៕