ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញពីឧបករណ៍ ស្ទាក់ប្រមូលសំរាម ដែលអណ្ដែតតាមអូរ កែឆ្នៃដោយមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត ហើយមានលក្ខណៈសាមញ្ញ ចំណាយតិច តែអាចប្រមូលបានច្រើន ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះ លោក គួច ចំរើន បានលើកឡើងថាបន្ថែមថា« តែសូមមេត្តាកុំបោះសំរាមចូលអូរ ស្ទះទឹក លិចក្រុង លិចក្រុង ខូចផ្លូវ ខូចទ្រព្យសម្បត្តិ…» ៕

