ស្ថានភាព កូវីដ១៩នៅកម្ពុជា មិនមានភាពធ្ងន់ធ្ងរទេ ប៉ុន្តែគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺនេះ បញ្ចប់ឡើយ (Video)

0

ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ-១៩ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរទេប៉ុន្តែមកដល់បច្ចុប្បន្នគ្មាននរណាដឹងថា ពេលណាវិបត្តិជំងឺនេះនឹងបញ្ចប់នោះឡើយ។

ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃស កល» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំងឺកូវីដ-១៩បាននិង កំពុងគំរាមកំហែងដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំង មូលនៅបណ្ដាប្រទេសនៅលើសកលោកទាំងមូល។មកដល់បច្ចុប្បន្នគ្មាននរណាដឹងថា ពេលណាវិបត្តិជំ ជំងឺនេះនឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះមកលើ គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សម្រាប់កម្ពុជាយើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺ កូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពី ខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករា លដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ ៖ទី១-ការទប់ស្កាត់មិនឲ្យមានការបន្ដនាំជំងឺចូល មកកម្ពុជា ,ទី២-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងទី៣-ការព្យាបាលអ្នកដែលបានឆ្លង ជំងឺកូវីដ-១៩»។

ជាងនេះទៀត សម្ដេចតេជោ យល់ថា ការប្រយុទ្ធជំងឺកូវីដ-១៩នេះ ក៏ដូចជា ការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។កិច្ចការ នេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្ដរជាតិលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងទូលំទូ លាយ។បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជា សមរភូមិរួម ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវឲ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែង នូវសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និង ដើម្បីរក្សា បាននូវបរិយាកាសអនុគ្រោះប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាពសម្រាប់ប្រជាជាតិលើសកលលោក។កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីគោលដៅដ៏ពិសិដ្ឋនេះ។

គិតត្រឹមព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួនសរុប២៤៨នាក់ (ស្ត្រី ៤៩នាក់ និងបុរស ១៩៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន ២១៧នាក់ (ស្រី៤៦នាក់ និងបុរស១៧១នាក់) និងអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣១នាក់៕