ភ្នំពេញ៖ នៅ ថៃ្ងទី៩ ខែសីហា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៦:២០នាទី ស្ថានភាពទឹកនៅអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ទឹកមានកម្ពស់ ៣,៨៣ម៉ែត្រ លើសកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ០,០៣ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,២០ម៉ែត្រ ។ជាមួួយគ្នានោះបរិមាណទឹកភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ក្នុងកម្រិត ២២៣,២ មម នាថ្ងៃទី០៦-០៨ ខែសីហា ឆ្នាំ២០២០ នៅតំបន់ផ្ទៃរងទឹកភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង បានបណ្ដាលឲ្យមានជំនន់ទឹកភ្លៀង ជន់លិចតំបន់មួយចំនួន ជាផ្លូវលំនៅឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តែពុំបង្កឲ្យមាន ផលប៉ះពាល់ដល់ផលដំណាំ និងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ៕


