បើកតាមផ្លូវ សុខៗស្រាប់តែ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងកណ្ដាលអធ្រាត្រ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

0

ភ្នំពេញ៖ រថយន្ដកាម៉ារីឆ្លាម មួយគ្រឿង កំពុងបើកបរតាមផ្លូវសុខៗ ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងសមត្ថកិច្ច មកអន្តរាគមន៍ បាញ់ពន្លត់ប៉ុន្តែយឺត ពេលទៅហើយ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច នគរបាលក្រុងបាវិត បានអោយដឹងថាចំពោះ ម្ចាស់រថយន្ត មានឈ្មោះសេក សុខុន អាយុ៥២ឆ្នាំ មុខរបរបុគ្គលិកផែតេងឡាយ ស្នាក់នៅបណ្ដោះអាសន្ននៅក្រុងបាវិត។

ប្រភពបន្តថា ក្រោយមានអគ្គីភ័យឆាបឆេះ រថយន្ត កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិតចំនួន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប សហការជាមួយកម្លាំង នគរបាលក្រុងបាវិត និងកម្លាំងស្រុកស្វាយទាប និងរថយន្ត ពន្លត់អគ្គីភ័យ ចំនួន២គ្រឿងបានចុះជួយអន្តរាគមន៍ពន្លត់ កាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២X-២៥៧៨ ដោយភ្លើងឆេះខ្លាំងពេក មិនអាចគ្រប់គ្រង ស្ថានការណ៏បានបណ្ដាល អោយរថយន្តឆាបឆេះខូចខាតទាំងស្រុង។ ហើយចំពោះករណីនេះ មិនបណ្ដាលអោយមនុស្សណាម្នាក់ រងគ្រោះថ្នាក់ ដល់អាយុជីវិតនោះទេ៕