ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះ នៅកន្លែងសិប្បកម្មផលិត និងវេចខ្ចប់ផលិតផល សម្ភារ:សំណង់ ស្ថិតនៅ ភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២:៥០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់កងពលតូចលេខ៧០ បានឲ្យដឹងថាភ្លាមៗ នោះកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ ដែលមានការចូលរួម សហការ បាញ់ទឹកពន្លត់ភ្លើង ពីអង្គភាព៧១១ របស់កងពលតូចលេខ៧០ ស្នងការដ្ឋានរាជធានីភ្នំពេញ គណៈកម្មាធិការ ជាតិ គ្រប់ គ្រងគ្រោះមហន្តរាយ និងអង្គភាពផ្សេងៗទៀត ទើបបានរលត់១០០%។ យ៉ាងហោចណាស់ មានមន្រ្តីនគរបាល ចំនួន០១នាក់ បានរងរបួសដៃស្រាល ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យនេះ។
សូមជម្រាបថា ក្រុមពន្លត់អគ្គីភ័យ៧១១ របស់កងពលតូចលេខ៧០ ចំនួន១៨នាក់ ក្នុងនោះក៏មាននារី៧នាក់ផងដែរ ៕



