កូវីដ១៩ បង្ខំឲ្យកម្មករងាក ទៅដាំដុះបន្លែបង្ការ ខណៈរោងចក្រមួយចំនួន បិទទ្វារ (Video)

0

ភ្នំពេញ៖ ស្របពេលដែលរោងចក្រមួយចំនួន នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា បានបិទទ្វារនិងព្យូរការងារ កម្មករជាបន្តបន្ទាប់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថាកូវីដ១៩ បានជំរុញអោយកូនក្មួយ កម្មករ ដាំដុះបន្លែបង្ការ បន្ថែមសម្រាប់ ផ្គត់ផ្គង់គ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ សីហានេះថា «ទីផ្សារការងារក្នុងវិស័យឧស្សាកម្ម និងកសិកម្មបានផ្លាស់ប្តូរជីវភាព បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ នៅខេត្តស្វាយរៀង។ បច្ចុប្បន្ននេះថ្វីត្បិតតែ ការងាររោងចក្រ មិនសូវមានភាពល្អប្រសើរ ដូចកាលពីមុនក៏ពិតមែន ប៉ុន្តែសកម្មភាព នៃការបម្រើការងារបស់បងប្អូនកម្មករ កម្មការិនី នៅខេត្តស្វាយរៀង ក៏ដូចជាក្រុងបាវិត ទាំងមូលគឺនៅដំណើរ ការជាធម្មតា»។

សម្ដេចនាយករដ្ឋមន្រ្តី បានសរសេរបន្ថែមថា «ស្របពេលនឹងការវាយលុកជំងឺកូវីដ១៩ ក្មួយៗកម្មករ-កម្មការិនី បានឆ្លៀតឱកាស ងាកមកដាំដំណាំបន្លែបង្ការ ផ្សេងៗជាច្រើន នៅផ្ទះដើម្បីទប់ទល់ ដោះស្រាយជីវភាពគ្រួសារផង និងដើម្បីចែកចាយលក់ នៅលើទីផ្សារផងដែរ ដែលបានធ្វើអោយជីវភាព រស់នៅ របស់កូនក្មួយ កាន់តែល្អប្រសើរ»៕