ទោះបីមេឃភ្លៀងខ្លាំង ប៉ុណ្ណាក៏មន្ត្រីចរាចរណ៍ នៅតែចុះជួយរៀបចំចរាចរណ៍ ជានិច្ច (Video)

0

ភ្នំពេញ៖ កាលពីម្សិលមិញ មានភ្លៀងធ្លាក់ ស្ទើរទូទាំងប្រទេសកម្ពុជាជាពិសេស ក្នុងរាជធានីភ្នំពេញមានភ្លៀងធ្លាក់ យ៉ាងគំហុក បង្កឲ្យមានការជន់លិចយ៉ាងខ្លាំង តាមតំបន់មួយចំនួន ប៉ុន្តែដើម្បីកាត់បន្ថយការកកស្ទះ ទោះជាមេឃភ្លៀងខ្លាំង យ៉ាងណាក៏ដោយ ក៏មន្ត្រីចរាចរណ៍តាមគ្រប់គោលដៅ នៅតែចុះជួយរៀបចំ ចរាចរណ៍ជានិច្ច។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរថា”ដេីម្បីជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាលរដ្ឋ និងកាត់បន្ថយការកកស្ទះ ទោះជាមេឃភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏មន្ត្រីចរាចរណ៍តាមគ្រប់ គោលដៅនៅតែចុះជួយរៀបចំ ចរាចរណ៍ជានិច្ច ” ៕