អភិបាលខេត្តព្រះសីហនុ ស្អប់សំណេីចក្អាកក្អាយ លេីភាពអត់ឃ្លានបែបនេះ ខ្លាំងណាស់

0

ភ្នំពេញ៖ ក្រោយឃើញវីដេអូឃ្លីបមួយ បង្ហាញពីសកម្មភាពក្មេងតូចៗ ដណ្ដើមអាហារគ្នាយ៉ាងសង្វេគ តែក្នុងនោះមានលាយឡំ ដោយសំឡេងមនុស្ស មួយក្រុមសើចក្អាកក្អាយ សប្បាយលើគំនរទុក្ខក្មេងៗ ទាំងនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននឹករលឹកដល់ភាពអត់ឃ្លាន និងការឈឺចាប់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្វើឲ្យលោកស្ដាប់ការសប្បាយ  លេីភាពអត់ឃ្លានបែបនេះយ៉ាងខ្លាំង។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ សីហានេះថា”ស្ដាប់ការសប្បាយ  លេីភាពអត់ឃ្លាន  ។ឃេីញឃ្លីបនេះ  នឹកឃេីញកាលជំនាន់  ប៉ុល  ពត  ការទន្ទឹងរងចាំស្នូរជួង  ការរត់ដណ្ដេីមបាយគ្នា  ប៉ុន្តែមិនដែលឮសំណេីចក្អាកក្អាយបែបនេះនោះទេ  ឮតែ សំលេងចាន និងស្លាបព្រា ទង្គិចគ្នាតែប៉ុណ្ណោះ  ។ ឱម្ចាស់សំណេីចអឺយ ចុះការឈឺចាប់ ការលំបាករបស់ខ្ញុំ”៕