ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៤នាក់ (ស្រីម្នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៦ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១៣នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ១០លើក ៕