ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៥នាក់ (ស្រី១០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេស នៅថ្ងៃទី៦ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៥នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៥៣នាក់ និងប្រើប្រាស់ ១២នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៦ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៩៥,៩៨ក្រាម និង៨៤កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=០,០៩ក្រាម ។
+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤១,៦២ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,២៧ក្រាម។ ៣ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ចាប់យកIce ៤,២១ក្រាម។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៥,១១ក្រាម។ ៥ / កណ្ដាល៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,០៣ក្រាម។ ៦ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៦កញ្ចប់តូច។ ៧ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១កញ្ចប់តូច។ ៨ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១២,៧៤ក្រាម។ ៩ / រាជធានីភ្នំពេញ៖ ជួញដូរ ៨ករណី ឃាត់ ១៣នាក់ ចាប់យកIce ៧៧កញ្ចប់តូច។
-កងរាជអាវុធហត្ថ ៤អង្គភាព៖ ១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ២ / កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៣,៦៤ក្រាម និងWy ០,០៩ក្រាម ។ ៣ / ព្រះវិហារ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។ ៤ / ព្រះសីហនុ៖ ជួញដូរ ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ១៦,២៦ក្រាម ៕