រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាឲ្យតាមដាន វែកមុខមេខ្យល់ជួញដូរមនុស្ស ដើម្បីបង្រ្កាបឲ្យទាន់ពេលវេលា

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាឲ្យក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវស្វែងរក មេខ្យល់ជួញដូរមនុស្ស ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួង សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “សូមក្រុមការងារអនុវត្តច្បាប់ បន្តតាមដានស្រាវជ្រាវ ស្វែងរកមេខ្យល់ជួញដូរមនុស្ស និងល្បិចកលថ្មីៗ ដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា ។ លើសពីនេះទៅទៀត គ្រប់អង្គភាពសមត្ថកិច្ច គប្បីពង្រឹងវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង បញ្ជៀសឲ្យបានការប្រព្រឹត្តខុសឆ្គងនឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ បទបញ្ជា ដែលនាំឲ្យប្រឈមនឹងការ ដាក់ទោសទណ្ឌជាយថាហេតុ” ៕