កម្ពុជា នាំចេញផលិតផល កសិផលបានជាង ២លានតោន ទៅកាន់ទីផ្សារធំៗលើ ពិភពលោក ក្នុងរយៈពេល ៧ខែ

0

ភ្នំពេញ៖ លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានអះអាងថា ក្នុងរយៈពេល៧ ខែឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលកសិផល ទៅកាន់ទីផ្សារអន្តរជាតិបានជាង ២លានតោន ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០លោក ងិន ឆាយ បានថ្លែងថា “ចំពោះការនាំចេញ នៅក្នុង៧ខែ ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន ២.៦៨៩.៩៨៧តោន កើនលើសឆ្នាំមុន គិតក្នុងរយ:ពេលដូចគ្នា ប្រមាណជា ៩% ” ។

លោកក៏បញ្ជាក់ថា ក្រោយពីចរចាទីផ្សារបានភ្លាម មានក្រុមហ៊ុនវិនិយោគរបស់ចិន ចំនួន១៥បានអនុញ្ញាត ឲ្យកម្ពុជានាំចេញកសិផលនានា ទៅកាន់ប្រទេសចិន ខណៈកាលពីមុនមានតែ ៤ ក្រុមហ៊ុនប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យកម្ពុជានាំចេញ ៕