Home សង្គម កម្មវិធីមួយនេះ នឹងបង្កើនសុវត្ថិភាព ក្នុងការរក្សាទុក ឯកសាររបស់អ្នក (Video)

កម្មវិធីមួយនេះ នឹងបង្កើនសុវត្ថិភាព ក្នុងការរក្សាទុក ឯកសាររបស់អ្នក (Video)

0

ភ្នំពេញ៖ ស្ទើរតែគ្រប់ទីកន្លែងទៅហើយ ជុំវិញពិភពលោក ដែលប្តី-ប្រពន្ធ បងប្អូន ឬក៏កូនៗប្រើប្រាស់ របស់រួមគ្នាដូចជាទូរសព្ទជាដើម ហើយរឿងនេះវាសឹងតែ ក្លាយទៅជាវប្បធម៌ទៅហើយ ដែលមនុស្សគ្រប់គ្នា នឹងគិតបែបនេះជាពិសេសនារីៗ។ ថ្វីត្បិតតែការចែកគ្នាប្រើបែបនេះ វាមានប្រយោជន៍ក៏ពិតមែន ផ្ទុយទៅវិញវាក៏ជាបញ្ហាមួយដែរ ទាក់ទងទៅនឹងឯកសារផ្ទាល់ខ្លួន ដែលអាចឱ្យគេចូលមើលបាន។

នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដើម្បីរក្សាឯកសារផ្ទាល់ខ្លួនឱ្យកាន់តែ មានសុវត្ថិភាពជាងមុន ក្រុមហ៊ុន Google កំពុងធ្វើការកែសម្រួលកម្មវិធី Files by Google ដោយបន្ថែម Safe Folder។ Files by Google ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៧ ដើម្បីជួយកាត់បន្ថយតម្រូវការនៃ ទំហំផ្ទុកនៅក្នុងទូរសព្ទ របស់លោកអ្នកក្នុងការរក្សាទុកឯកសារ ម្យ៉ាងវិញទៀតដោយសារឯកសារ ត្រូវបានផ្ទុកនៅលើអ៊ិនធឺណិត វាក៏មានភាពងាយស្រួល ក្នុងការទាញយកឯកសារ ទាំងនោះមកប្រើវិញដែរ។

ចំពោះការបន្ថែមមុខងារ Safe Folder គឺប្រៀបបានដូចជាទូរសុវត្ថិភាពមួយ ដែលអាចចាក់សោបាន ដោយប្រើលេខកូដ ៤ខ្ទង់ ហើយអាចទុក ឯកសារ រូបភាព វីដេអូ ឯកសារជាសំឡេងជាដើម ដើម្បីការពារពីការ លួចចូលរបស់អ្នកដទៃ។ Folder នឹងត្រូវចាក់សោដោយស្វ័យប្រវត្តិ នៅពេលយើងចាកចេញពីកម្មវិធីនេះ ដែលមិនអាចឱ្យអ្នកណា ចូលមើលឯកសារដែលមាននៅក្នុង Folder នេះបានទេ ហើយវានឹងទាមទារ ឱ្យវាយលេខសម្ងាត់នៅពេល ដែលយើងចង់ចូលម្តងទៀត។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Google កំពុងដាក់ប្រើប្រាស់សាកល្បង (beta) នូវមុខងារ Safe Folder ហើយនឹងដាក់ឱ្យប្រើប្រាស់ ជាទូទៅក្នុងពេលអនាគត ៕

Previous articleសង្វេគណាស់! សោកនាដកម្មដ៏រន្ធត់ បណ្ដាលឲ្យប្រជាជនលីបង់ច្រើនជាង ៣០ម៉ឺននាក់ រស់នៅគ្មានផ្ទះសម្បែង និងរាប់ពាន់នាក់ទៀតស្លាប់និងរបួស (Video)
Next articleសម្ដេចតេជោ អំពាវនាវឲ្យពលរដ្ឋ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះ បាតុភូតខ្យល់កន្ត្រាក់