Home សង្គម សង្វេគណាស់! សោកនាដកម្មដ៏រន្ធត់ បណ្ដាលឲ្យប្រជាជនលីបង់ច្រើនជាង ៣០ម៉ឺននាក់ រស់នៅគ្មានផ្ទះសម្បែង និងរាប់ពាន់នាក់ទៀតស្លាប់និងរបួស (Video)

សង្វេគណាស់! សោកនាដកម្មដ៏រន្ធត់ បណ្ដាលឲ្យប្រជាជនលីបង់ច្រើនជាង ៣០ម៉ឺននាក់ រស់នៅគ្មានផ្ទះសម្បែង និងរាប់ពាន់នាក់ទៀតស្លាប់និងរបួស (Video)

0

ភ្នំពេញ៖ លោក Michel Aoun ប្រធានាធិបតីលីបង់បាន អំពាវនាវឱ្យមានការប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយ កាលពីថ្ងៃពុធ ហើយបាននិយាយថា រដ្ឋ ប្រកាសអាសន្នចំនួន ២សប្តាហ៍ បន្ទាប់ពីមានការផ្ទុះដ៏ធំមួយ នៅទីក្រុងបេរូត ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០០នាក់ និងជាង ៤ពាន់នាក់ផ្សេងទៀត ត្រូវរងរបួស។

ការផ្ទុះកាលពីថ្ងៃអង្គារ បានបណ្តាលឱ្យមាន រលករញ្ជួយ នៅទូទាំងទីក្រុង ដែលបណ្តាលឱ្យមានការខូចខាត យ៉ាងទូលំទូលាយ រហូតដល់ ជាយក្រុងនៃរដ្ឋធានី ។

ក្រុមមន្ត្រីបាននិយាយថា ពួកគេរំពឹងថា ចំនួនអ្នកស្លាប់ នឹងកើនឡើងបន្ថែមទៀត នៅពេលដែលបុគ្គលិកសង្គ្រោះបន្ទាន់ ជីកកម្ទេចថ្ម ដើម្បីស្វែងរកអ្នកនៅរស់។

អភិបាលក្រុងទីក្រុងបេរូតលោក Marwan Abboud បាននិយាយថា ប្រជាជនរហូតដល់ទៅ ៣០ម៉ឺននាក់ បានបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរ កំពុងធ្វើការលើការផ្តល់ ស្បៀងអាហារ ទឹក និងទីជម្រកដល់ពួកគេ។

មូលហេតុនៃការផ្ទុះមិនទាន់ ដឹងច្បាស់នៅឡើយទេ។ ក្រុមមន្ត្រីបានភ្ជាប់ការផ្ទុះនេះ ទៅនឹងស្តុកនីត្រាតអាម៉ូញ៉ូមនីត្រាត ដែលរឹបអូសបានចំនួន ប្រហែល ២.៧៥០តោន ដែលបានរក្សាទុក នៅក្នុងឃ្លាំងមួយនៅកំពង់ផែនេះ អស់រយៈពេល ៦ឆ្នាំ។ នេះបើយោងតាម aljazeera ។

សូមរំលឹកថា មនុស្សជាង ១០០នាក់បានស្លាប់ និងរងរបួសជាង ៤ពាន់នាក់ នៅក្នុងឧបទ្ទវហេតុនៃការផ្ទុះឆេះដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុក អាម៉ូញ៉ូមនីត្រាត នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០នេះ៕

Previous articleស្លាប់​ម្នាក់ និង​របួស​ ៩​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​៥ សីហា​
Next articleកម្មវិធីមួយនេះ នឹងបង្កើនសុវត្ថិភាព ក្នុងការរក្សាទុក ឯកសាររបស់អ្នក (Video)