ស្លាប់​ម្នាក់ និង​របួស​ ៩​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ថ្ងៃ​៥ សីហា​

0

​ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​ ម្នាក់​បាន​ស្លាប់​ របួសធ្ងន់​៥​នាក់ ​(​ស្រី​២​នាក់​) និង​របួសស្រាល​៤​នាក់ ​(​ស្រី​ម្នាក់​) នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៥​ ខែសីហា​ ឆ្នាំ​២០២០​ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​៥ សីហា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១០​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៦​លើក ៕