ថ្ងៃ៥ សីហា បង្ក្រាប​បទល្មើស​គ្រឿងញៀន ​២៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៧៦​នាក់​

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ​៧៦​នាក់​ (​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាប បទល្មើស​គ្រឿងញៀន​ចំនួន ២៩​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​៥ ខែសីហា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៧៦​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២៩​នាក់ និង​ប្រើប្រាស់ ៤៧​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី៥ ខែសីហា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣២,៩​ក្រាម និង​១៧​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-​នគរបាល ៧​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញដូរ ៦​ករណី ឃាត់ ៧​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ១៨​នាក់ ចាប់យក​Ice ១០,៣១​ក្រាម​។​ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៤,៧៣​ក្រាម​។​ ៣ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១,៦២​ក្រាម​។​​ ៤ / កណ្ដាល​៖ ជួញដូរ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៦,៣៤​ក្រាម​។​ ៥ / ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់​។​ ៦ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២៣​នាក់ ចាប់យក​Ice ៩,៩០​ក្រាម​។​ ៧ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ៦​ករណី ឃាត់ ៨​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១១​កញ្ចប់​តូច​។​

-​កងរាជអាវុធហត្ថ ១​អង្គភាព​៖ ១ / កណ្ដាល​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ៦​កញ្ចប់​តូច ៕