Home សង្គម សាហាវណាស់! រថយន្តខ្នាតយក្សដាច់ហ្វ្រាំង បុករះខ្ទេច ឡាននិងម៉ូតូ ជិត១០គ្រឿង

សាហាវណាស់! រថយន្តខ្នាតយក្សដាច់ហ្វ្រាំង បុករះខ្ទេច ឡាននិងម៉ូតូ ជិត១០គ្រឿង

0

ភ្នំពេញ៖ រថយន្តធុនធំ មួយគ្រឿងដាច់ហ្រ្វាំងរេចង្កូច ទៅបុករថយន្តធុនតូចចំនួន៥គ្រឿង និងម៉ូតូ២គ្រឿងទៀត ដែលចតនៅតាមចិញ្ចេីមផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមរយៈហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅវេលា ប្រហែលម៉ោង៣ជាង នាថ្ងៃ ទី៥ សីហា ២០២០ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលអង្រ្គង ឃុំក្រែក ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ បណ្ដា លមកពីរថយន្តធុនធំ ដាច់ហ្រ្វាំងរេចង្កូច ទៅបុករថយន្តធុនតូចចំនួន៥គ្រឿង និងម៉ូតូ០២គ្រឿងទៀត ដែលចតនៅតាមចញ្ចេីមផ្លូវ បណ្តាលអោយខូចខាតយ៉ាងដំណំ មិនមានគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្សទេ ចំណែក អ្នកបើកបររថយន្តបង្ក ត្រូវបានឃាត់ខ្លួនបានភ្លាមៗ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាក្រែក ៕

Previous articleប្រុងប្រយ័ត្ន!ល្បិចថ្មី របស់ទំព័រហ្វេសបុក ក្លែងក្លាយដែលបន្លំលួចលេខ សម្ងាត់គណនី ហ្វេសបុករបស់អ្នក
Next articleសូមប្រុងប្រយ័ត្ន! ជំងឺគ្រុនឈីក កំពុងផ្ទុះឡើងជិត២ពាន់ករណីសង្ស័យ នៅទូទាំងប្រទេសកម្ពុជា (Video)