Home សង្គម បុរសម្នាក់ រត់រកឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានជួយ ក្រោយរងភាពអយុត្តិធម៌ ដោយសាររឿងនេះ

បុរសម្នាក់ រត់រកឲ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានជួយ ក្រោយរងភាពអយុត្តិធម៌ ដោយសាររឿងនេះ

0

ភ្នំពេញ៖ បុរសម្នាក់ស្នើដល់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយរកយុត្តិធម៌ឲ្យខ្លួន ក្រោយ ឈ្មោះ San Prum ដែលគេស្គាល់ ថាជាមន្រ្តីក្រសួងព័ត៌មាននោះ បានបង្ហោះរូបភាពនិងខ្លឹមសារ ចោទប្រកាន់លោក ថារំលោភដីពលរដ្ឋ ប៉ុន្តែជាក់ស្តែងដីនោះ ជារបស់ឪពុកលោក បានទិញពីប្រជាពលរដ្ឋ ជាច្រើនគ្រួសារតាំងពី ឆ្នាំ១៩៩៨ ដោយមានការ ទទួលស្គាល់ ថ្នាក់ ឃុំ ស្រុក ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្រង់សំណេរ របស់បុរសរូបនោះ មកបង្ហោះលើគេហទំព័រហ្វេសប៊ុក ក្នុងន័យដើមទាំងស្រុងថា «សូមគោរពលោកអ៊ុ ខ្ញុំបាទឈ្មោះ មាស សត្យា សូមគោរពជម្រាបលោក អ៊ុំ ថា កាល ពីយប់មិញ Aacount ឈ្មោះ San Prum បានបង្ហោះរូបខ្ញុំ ជាមួយខ្លឹមសារថា ខ្ញុំរំលោភដីពលរដ្ឋ ប៉ុន្តែជាក់ស្តែង បុគ្គលឈ្មោះ ឌី កុង ឈ្មោះ ទេព សុវណ្ណថា និង ឈ្មោះ លឹម ស៊ុនលី បានចូលមកសង់ខ្ទម នឹងបោះបង្គោលក្នុងដី ដែលឪពុកខ្ញុំបានទិញ ពីប្រជាពលរដ្ឋជាច្រើនគ្រួសារ តាំងពីឆ្នាំ១៩៩៨ ដោយមានការទទួលស្គាល់ ថ្នាក់ ឃុំ ស្រុក ។ ខ្ញុំ សំណូមពរលោកអ៊ុំ ជួយរកយុត្តិធម៌ឲ្យខ្ញុំផង ឈ្មោះ San Prum បានបង្ហោះរូបភាព និងខ្លឹមសារដោយមិន បានសួរព័ត៌មាន ពីខាងខ្ញុំបន្តិចណាសោះ។ សូមលោកអ៊ុំ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ» ៕

Previous articleមនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំង ស្ដុកអាម៉ូញ៉ូមនីត្រាត នៅលីបង់ (Video)
Next articleធនាគារឯកជនចំនួន៤ សុំសហការជាមួយ ក្រសួងមហាផ្ទៃ ផ្ដល់សេវាគ្រប់គ្រងចំណូលរដ្ឋ (Video)