ភ្នំពេញ៖ ជនសង្ស័យចំនួន ២២នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៣ករណី ទូទាំងប្រទេសនៅថ្ងៃទី៤ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២១នាក់ (ស្រី១នាក់) និងប្រើប្រាស់ ១នាក់ (ស្រី០នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៤ ខែសីហាកក្កដា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ២៨,៦៤ក្រាម និង៣០កញ្ចប់តូច ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាលជាតិ ៦អង្គភាព៖ ១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៨ក្រាម ។ ២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១១ក្រាម ។ ៣ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២១ក្រាម ។ ៤ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨១ក្រាម ។ ៥ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១កញ្ចប់តូច ។ ៦ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ។
-កងរាជអាវុធហត្ថ ៥អង្គភាព៖ ១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៦៨ក្រាម ។ ២ / រតនះគីរី៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨,៤១ក្រាម ។ ៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១៤,១៥ក្រាម ។ ៤ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៩ក្រាម ។ ៥ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១៩កញ្ចប់តូច ៕