ស្លាប់ ​៥នាក់ ​និង​របួស ​៨​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃទី៤ សីហា

0

ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ចំនួន​ ៥នាក់​ (​ស្រី​០​នាក់​)​បាន​ស្លាប់​ របួសធ្ងន់ ​៤​នាក់​ (​ស្រី០១នាក់​)​ និង​របួសស្រាល ​៤នាក់​ (​ស្រី០២នាក់​​)​ នៅ​ក្នុង​ហេតុការណ៍ ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​២០២០​ ។​

​យោង​តាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​៤​ សីហា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ ចំនួន​០១៣នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៧​លើក​ ៕