តោះមកដឹងពី ថ្ងៃកំណើតពិតប្រាកដ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

0

ភ្នំពេញ៖ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ គឺជាខួបកំណើតគម្រប់ ៦៨ឈានចូល ៦៩ឆ្នាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា (៥ សីហា ១៩៥២-៥ សីហា ២០២០) ។

តាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន សម្ដេចតេជោ ហ៊ុន សែន បានសរសេរអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានជូនពរសម្ដេច ទោះបីខុសឆ្នាំក៏ដោយ ព្រោះសម្ដេចមានថ្ងៃកំណើតដល់ទៅពីរ៖

១.ថ្ងៃ៤ មេសា ១៩៥១ ដែលសម្ដេចបានបកស្រាយ ម្តងរួចហើយគឺថ្ងៃ៤ មេសា យកថ្ងៃចូលបម្រើកងទ័ព តាមការអំពាវនាវ
របស់សម្តេចឪ សម្តេចព្រះនរោត្តមសីហនុ ឆ្នាំ១៩៧០។ ឯឆ្នាំ១៩៥១ ដោយអ្នកវាយអង្គលីលេខវាយច្រឡំ និងយកទៅផ្សាយល្ងាចថ្ងៃ៨ មករា ១៩៧៩ ក្រោយពេលសម្ដេចត្រូវបានជ្រើសតាំង ជារដ្ឋមន្ត្រីការបរទេស។ ពេលនោះសម្ដេចមិនបាន កែតម្រូវទេព្រោះចង់ឱ្យ ខ្លួនមានអាយុច្រើនបន្តិច ដោយសារកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសអាយុមិន ទាន់គ្រប់ ២៧ឆ្នាំផង។

២.ថ្ងៃកំណើតពិតប្រាកដរបស់សម្ដេច គឺថ្ងៃ៥ សីហា ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៏ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

សម្ដេចបន្ថែមថា ទោះជូនពរ ៦៩ឆ្នាំ ឬ៧០ឆ្នាំ គឺទទួលបាន ទាំងអស់ និងអរគុណសម្រាប់ការ ស្រឡាញ់រាប់អាន ។ សម្ដេចបញ្ជាក់ថា ការបញ្ជាក់របស់សម្ដេច ខាងលើសំដៅបញ្ជាក់ តើថ្ងៃកំណើតពិតប្រាកដមួយណា ៕