រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថាគ្មានកាសែតណា ឯករាជ្យសុទ្ធនោះទេ នៅលើពិភពលោក (Video)

0

ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា គ្មានកាសែតណា ឯករាជ្យសុទ្ធនោះទេនៅលើពិភពលោក ដូច្នេះកុំអួតខ្លួនថា ឯករាជ្យ ឲ្យសោះ ព្រោះឯករាជ្យក្នុងន័យនេះ ឯករាជ្យក្នុងការគិតរបស់យើងគ្មានអ្នកណាមកគាបសង្កត់ ឲ្យត្រូវនិយាយឬសរសេរឡើយ គឺសរសេរតាមការវិភាគត្រឹមត្រូវ របស់យើងនេះ គឺជាការងាររបស់ អ្នកសារព័ត៌មាន។

ថ្លែងក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា “បរទេសគេមកគេបង្រៀន គេឱ្យថាឯករាជ្យ នឹងគឺសុទ្ធតែប្រឆាំងរាជរដ្ឋាភិបាល មិនមែនទេ! កាសែតណាក៏ដោយ បើនិយាយថាឯករាជ្យសុទ្ធ គឺគ្មានតែម្ដង មួយពិភពលោក អ្នកការសែតមិនដើរហួស ពីបន្ទាត់របស់និពន្ធនាយកនោះទេ គោលជំហរអ្នកការសែតត្រឹមណា បានត្រឹមនឹងកុំអួតថាខ្លួនឯករាជ្យអី គឺគ្មានឯករាជ្យនោះទេ។ ពាក្យដែលនិយាយថា ឯករាជ្យគឺចង់និយាយថា ឯករាជ្យនៃការគិតរបស់យើង។ ឯករាជ្យបានន័យថាការគិត របស់យើងគ្មាន ការគាប់សង្កត់ ពីខាងណា ប៉ុន្តែមិនមែន ថាឥលូវកម្ពុជាឯករាជ្យ អញ មិនមែនក្រោម រាជរដ្ឋាភិបាលអាហ្នឹង គេហៅថាឯករាជ្យ អ្នកកាសែតណាក៏ដោយ មិនអាចដើរហួសពីបន្ទាត់របស់ អគ្គនិពន្ធនាយកបាននោះទេ”។

លោករដ្ឋមន្រ្តីឲ្យដឹងបន្ថែមថា “ពាក្យថា ឯករាជ្យហ្នឹង វាមិនមែនមានន័យថា  អញមិនចំណុះ អោយរាជរដ្ឋាភិបាល អាញ់ត្រូវតែសរសេរប្រឆាំង រាជរដ្ឋាភិបាលនោះទេ! ឯករាជគឺបានន័យថា ឯករាជ្យក្នុងការគិត របស់យើងគ្មានអ្នកណាមកគាបសង្កត់ អោយត្រូវនិយាយចេះ អោយសរសេរចុះនោះទេ គឺសរសេរតាម ការវិភាគត្រឹមត្រូវ របស់យើង នេះគឺជាការងារ របស់អ្នកសារព័ត៌មាន”៕