Home សង្គម ភ្ញៀវទេសចរ ជាង៦០០នាក់ ចេញពីកោះរ៉ុង មកដល់ដីគោក ដោយសុវត្ថិភាពហើយ (Video)

ភ្ញៀវទេសចរ ជាង៦០០នាក់ ចេញពីកោះរ៉ុង មកដល់ដីគោក ដោយសុវត្ថិភាពហើយ (Video)

0

ភ្នំពេញ៖ ក្រោមកិច្ចអន្តរាគមន៍ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤សីហានេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចំនួន៦២១នាក់ បានចេញពីកោះរ៉ុងមកដល់ដីគោកដោយសុវត្ថិភាពទាំងអស់គ្នាហេីយ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា”ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចំនួន ៦២១ ស្រីចំនួន ២១៥នាក់ កុមារ ៩៦នាក់ ទារក ៦នាក់បានមកដល់ដីគោក ដោយសុវត្ថភាព ទាំងអស់គ្នាហេីយ “។

សូមរំលឹកថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមន្ត្រីអង្គភាពពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យ និងត្រៀមទទួលភ្ញៀវទេសចរ ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យ ពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាព និងរង់ចាំជួយសង្គ្រោះផងដែរ។ភ្ញៀវទេសចរ ប្រមាណជាង៦០០នាក់ បានជាប់គាំងនៅលើកោះរ៉ុង ដោយសារសមុទ្រ រងឥទ្ធិពលព្យុះសុីនឡាគូ ត្រូវបានអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ក្រោមកិច្ចសហការពីវិស័យឯកជន ប្រើអូបរ ល្បឿននិងសុវត្ថិភាព ទៅដឹកជញ្ជូនយកមកក្រុងព្រះសីហនុវិញ ចន្លោះពេលធាតុអាកាសធូរស្រាលបន្តិច ៕

Previous articleរដ្ឋមន្រ្តីក្រសួងព័ត៌មាន ថាគ្មានកាសែតណា ឯករាជ្យសុទ្ធនោះទេ នៅលើពិភពលោក (Video)
Next articleព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ២នាក់ និងរកឃើញករណីឆ្លងថ្មី ២នាក់