លោក ខៀវ កាញារីទ្ធ ៖ ធ្វើជាអ្នកនាំពាក្យ កុំខឹងនិងកុំចាត់ទុក អ្នកកាសែតជាសត្រូវ (Video)

0

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការណែនាំ ដល់អ្នកនាំពាក្យ តាមស្ថាប័ននិងអង្គភាពទាំងអស់ មិនត្រូវចាត់ទុក អ្នកកាសែត ជាសត្រូវនិងមិនត្រូវខឹង អ្នកកាសែតនោះទេ។

ថ្លែងក្នុងវេទិកាពិភាក្សា វាយតម្លៃសកម្មភាព ស្ដីពីសន្និសីទសារព័ត៌មាន របស់ក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសង្កត់ធ្ងន់ថា “ការងារជាអ្នកនាំពាក្យរាជរដ្ឋាភិបាល អ្នកនាំពាក្យតាមក្រសួង អ្នកនាំពាក្យតាមអង្គភាពនីមួយៗ សុទ្ធតែជាការងារ ហត់នឿយ ប៉ុន្តែទី១ធ្វើជាអ្នកនាំពាក្យ កុំចាត់ទុកអ្នកការសែតជាសត្រូវនេះសំខាន់បំផុត ហើយទី២ធ្វើជាអ្នកនាំពាក្យកុំខឹងអ្នកការសែត អោយសោះ បើខឹងគឺចាញ់ អ្នកការសែតហើយ”៕