ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមន្ត្រីអង្គភាពពាក់ពន្ធ័ បានអញ្ជើញទៅពិនិត្យ និងត្រៀមទទួលភ្ញៀវទេសចរ ដែលត្រឡប់មកពីកោះរ៉ុង ដោយផ្ទាល់នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យ ពីមន្ទីរពេទ្យ បង្អែកខេត្ត មកពិនិត្យសុខភាព និងរង់ចាំជួយសង្គ្រោះផងដែរ។នវបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ប្រជាជនខេត្តព្រះសីហនុ។
មន្ត្រីថ្លែងថា មានភ្ញៀវទេសចរ ប្រមាណជាង៥០០នាក់ បានជាប់គាំងនៅលើកោះរ៉ុង ដោយសារសមុទ្ររងឥទ្ធិពលព្យុះសុីនឡាគូ ត្រូវបានអាជ្ញាធរ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមកិច្ចសហការ ពីវិស័យឯកជន ប្រើអូបរ ល្បឿននិងសុវត្ថិភាព ទៅដឹកជញ្ជូនយកមកក្រុងព្រះសីហនុវិញ ចន្លោះពេលធាតុអាកាស ធូរស្រាលបន្តិច នារសៀលថ្ងៃ៥ ខែសីហា ឆ្នាំ២០២០នេះ៕