Home សង្គម ក្រុមអ្នកលេងជនជាតិថៃ បាញ់រះសម្លាប់ មនុស្សឆៅៗ ក្នុងកាស៊ីណូមួយកន្លែង

ក្រុមអ្នកលេងជនជាតិថៃ បាញ់រះសម្លាប់ មនុស្សឆៅៗ ក្នុងកាស៊ីណូមួយកន្លែង

0

ភ្នំពេញ៖ មនុស្ស៤នាក់ បានស្លាប់ក្នុងថ្លុក ឈាមក្នុងនោះមានស្រ្តីខ្មែរម្នាក់ផងដែរដោយ សាររងការបាញ់ប្រហារមួយ មិនទាន់ដឹងពីមូលហេតុ នៅក្នុងកាស៊ីណូ មួយកន្លែងនាក្រុងបាងកក កាលពីយប់ថ្ងៃទី៣ សីហា ២០២០។នេះបើយោងតាមកាផ្សាយរបស់គេហទំព័រនិងកាសែត ក្នុងស្រុកថៃ។

ជនរងគ្រោះក្នុងហេតុការណ៍ ត្រូវបានរាយការណ៍ថាមានប្រុស ៣នាក់ និងស្ត្រីខ្មែរម្នាក់ ដែលទៅបំរើការងារ ផ្នែកអនឡាញនៅទីនោះ។

ស្ត្រីរងគ្រោះឈ្មោះម៉ៅ ស្រីពៅអាយុ២៩ឆ្នាំរស់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត និងមានទីលំនៅឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយនាង មានកូនប្រុសម្នាក់ អាយុជាង១ខួប។

ពេលនេះបុរសជាប្តី និងសាច់ញាតិកំពុងស្វះស្វែង រកការអន្តរាគមន៍ ជួយពីស្ថាប័នពាក់ព័ន្ធធ្វើ យ៉ាងណាដើម្បីទទួលយកសពត្រឡប់មកស្រុកកំណើត ធ្វើបុណ្យ តាមប្រពៃណី។

បើតាមប្រភពបញ្ជាក់ថា ករណីបាញ់ប្រហារនេះ ដំបូងមានស្នូរផ្ទុះអាវុធ ជាច្រើនគ្រាប់ បន្ទាប់មកក៏ស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាក៏ដោយករណីខាងលើ គេមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដ នៅឡើយទេ ព្រោះជនសង្ស័យ ក្រោយបាញ់រះ បានគេចខ្លួនបាត់៕

Previous articleគ្រឿងញៀនជិត៤០គីឡូក្រាមដែលបង្រ្កាប បានក្នុងខេត្តចំនួន៤ ត្រូវបានដុតបំផ្លាញចោល
Next articleភ្ញៀវទេសចរប្រមាណ ៥០០នាក់ កំពុងជាប់គាំងនៅលើកោះរ៉ុង ដោយសារឥទ្ធិពលខ្យល់ព្យុះ